• គាត់​ជា​អ្នក​មាន ទើប​​យក​លុយ​ជូត​​មុខ

    ខណៈ​ពេល​ឈរ​នៅ​ក្បែរ​ស្ថានីយ​ទូរទស្សន៍​មួយ​កំពុង​សម្ភាស​បុគ្គល​ល្បី​មួយ​រូប​ បុរស​ម្នាក់​ដែល​ទំនង​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បង្វែរ​ការ​ចាប់​អារម្មណ៍​មក​លើ​គាត់​ជំនួស​ឲ្យ​ការ​សម្ភាសន៍​។

     

     

     Untitled

    បុរស​រូប​នោះ​ឈរ​ដោយ​គ្មាន​ឆ័ត្រ​ ហើយ​ទទឹក​ភ្លៀង​ជោគ​ក្នុង​សំលៀក​បំពាក់​អាវ​ធំ​។ ដោយ​សារ​ទឹក​ភ្លៀង​ស្រក់​លើ​មុខ​ ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ គាត់​ក៏​បាន​ហូត​ក្រដាស​ប្រាក់​៥០​អឺរ៉ូ​ (66.70$) មក​ជូត​មុខ​ធ្វើ​ព្រងើយ​។

    គិត​ទៅ​ ហេតុ​តែ​គាត់​សម្បូរ​លុយ​ពេក​ ទើប​ប្រើ​លុយ​មក​ជូត​មុខ​ជំនួស​កន្សែង​ដៃ​​បែប​នេះ​ទៅ​វិញ​៕

     

     

     

    ដោយ​nob70
    ប្រភព​៖ gawker