• វីតាមីន​ណាខ្លះ អាច​បង្កើន​ចំណង់​ផ្លូវភេទ​?

    តាមរយៈ​ការមើល​ទូរទស្សន៍ អ្នកនឹង​សម្គាល់​ឃើញ​មាន​ការផ្សាយពាណិជ្ជកម្ម​ច្រើនណាស់ ដែល​ទាក់ទង​នឹង​ផលិតផល​ជំនួយ​ដល់​ការ​រួមភេទ និង​ចំណង់​ផ្លូវភេទ​ជា​មិនខានឡើយ​។ ជាមួយគ្នានេះដែរ ក៏​មាន​មនុស្ស​កាន់តែ​ច្រើន​ដែរ ទាំងប្រុស និង​ស្ត្រី​សុទ្ធតែ​កំពុងតែ​ស្វែងរក​ជំនួយ នៅពេលដែល​ពួកគេ​ខ្សោយ​ចំណង់​ផ្លូវភេទ​។ សិច គឺជា​រឿង​ធម្មតា ហើយក៏​ជា​មុខងារ​រាងកាយ​ដ៏​រីករាយ​មួយ​របស់​មនុស្ស​យើង ហើយក៏​មាន​វីតាមីន​ច្រើន​ណាស់​ដែរ ដែល​អាច​ជួយ​ស្តារ​តុល្យភាព និង​សកម្មភាព​ផ្សេងៗ​សម្រាប់​ចំណង់​ផ្លូវភេទ​អ្នក​ដែរ​។

     

    ចុចអាន៖ ក្បាច់រួមភេទ ដ៏ល្អបំផុត សម្រាប់ស្ត្រី

    វីតាមីន E
    ​វីតាមីន E គឺជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ ដែល​អាច​ជួយ​ពង្រឹង​ដល់រ​បត់​ឈាម​រត់​។ ក្រៅពី​ចំណង់​ផ្លូវភេទ របត់​ឈាម​រត់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​មុខងារ​ផ្លូវភេទ​។ ទម្រង់​ថ្នាំ​ដែល​អ្នក​អាច​ទទួលបាន​វីតាមីន E ច្រើន​បំផុត​នោះ​គឺ Alpha-tocopherol និង Gamma-tocopherol ដែល​វា​ជា​សមាសធាតុ​ពី​ក្នុង​ចំណោម ៨ ខុសៗ​នៃ​វីតាមីន E​។ ចូរ​ស្វែងរក​ថ្នាំ​បំប៉ន​ទាំងឡាយណា​ដែលមាន​សារធាតុ​ទាំងពីរ​នេះ យកចេញ​ពី​ប្រភព​ធម្មជាតិ ហើយ​អ្នក​ក៏​អាច​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​វីតាមីន E ផងដែរ​ដូចជា សណ្តែក ស្ពៃ​ស្ពីណា​ច ផ្លែ​គី​វី ផ្លែស្វាយ ប៉េង​ប៉ោះ និង​ប្រេង​បន្លែ​ច្រើន​ប្រភេទ​ទៀត​។

    វីតាមីន C
    ​វីតាមីន C នឹង​បំពេញ​មុខងារ​ជាមួយ​វីតាមីន E ដើម្បី​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​។ តាមពិត វីតាមីន E ត្រូវការ​ជំនួយ​ពី​វីតាមីន C ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​របត់​ឈាម​រត់​មួយចំនួន​ក្នុង​សរសៃឈាម​អាកទែ និង​ចំណង់​ផ្លូវភេទ​តែម្តង​។ ចំពោះ​ផ្លែឈើ​ជូរៗ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន C​។ បើសិន​ជា​អ្នក​មិន​អាច​បន្ថែម​វីតាមីន C ជាមួយ​ការផ្លាស់ប្តូរ​របប​អាហារ​ទេនោះ ចូរ​ស្វែងរក​ថ្នាំ​បំប៉ន​ណា​មាន​ប្រភព​មក​ពី​ការទាញយក​ជីវជាតិ​មួយ​នេះ​ពី​ផ្លែឈើ​ជូរ​បែប​ធម្មជាតិ​។

    វីតាមីន B កំ​ផ្លេច​
    ​វីតាមីន B1, B2, B3, B5 និង B12 អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បាន​។ វីតាមីន​ទាំងនេះ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើរ​បត់​ឈាម​រត់​ដូច​វីតាមីន E ដែរ​។ វីតាមីន B12 ច្រើន​តែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ធ្វើអោយ​មាន​អារម្មណ៍ និង​បង្កើន​ថាមពល​លើ​អ្នក​ដែល​ធ្លាប់​មាន​រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត​តិចតួច​។ ក្រៅពី​នេះ​វីតាមីន B12 ក៏​មាន​ប្រយោជន​ចំពោះ​ជីវិត​ផ្លូវភេទ​ដែរ​។

    ចុចអាន៖ នារី​ស្លៀក​ក្រហម ​សរឹបរាង សម្បូរ​អារម្មណ៍​សិច​?

    ស័ង្គសី​
    ​ជាតិ​ស័ង្គសី គឺជា​តម្រូវការ​សម្រាប់​ការផលិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ហើយ​អ័រម៉ូន​នេះ​ដែរ​ក៏​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​ចំណង់​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។ ចំណង់​ផ្លូវភេទ​នឹង​ថយចុះ​យ៉ាង​ខ្លាំងក្លា​នៅពេល​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប​។ អាហារ​ដែល​សម្បូរ​ជាតិ​ស័ង្គសី​មានដូចជា ស្ពៃ​ស្ពីណា​ច គ្រាប់​ល្ពៅ ខ្ទឹម​ស និង​អយ​ស្ទឺ​៕

     

    1(732)

     

    ប្រភព៖ សុខភាព