• កីឡាករ​​អាស៊ី​ណា​ខ្លះ មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ?

    ធ្លាប់​តែ​ដឹង​ថា​​ Gareth Bale, Ronaldo និង​កីឡាករ​កំពូល​មួយ​ចំនួន​ទៀត​ ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ថ្លៃ ចុះ​បើ​និយាយ​តែ​ពី​កីឡាករ​ជនជាតិ​អាស៊ី តើ​កីឡាករ​ណា​ខ្លះ ដែល​ថ្លៃ​ជាង​គេ?

     

    ខាង​ក្រោម​នេះ​ជា​ការ​ចាត់​ថ្នាក់​របស់​គេហទំព័រ The Richest ​ស្ដី​ពី​បញ្ជី​ឈ្មោះ​កីឡាករ​​អាស៊ី​១០​នាក់​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​ទីផ្សារ​ដោះដូរ៖

     

     ១. Shinji Kagawa ​ ២១,២​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

     

    1

    Shinji Kagawa ​ជា​កីឡាករ​អាស៊ី​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​បន្ទាប់​ពី​រូប​គេ​ ផ្លាស់​ពី Manchester United ​ទៅ​លេង​នៅ​ Borussia Dortmund ។

     

    ២. Son Heung Min ១៩,៨​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​កូរ៉េ​ខាង​ត្បូង)

     

    2

    Son Heung Min ​ជា​កីឡាករ​របស់​ Bayer Leverkusen ​ដែល​ទើប​នឹង​ទិញ​ពី​ Hamburger SV ​ឆ្នាំ​២០១៣​មុន​នេះ​ទេ។

     

    ៣. Yuto Nagatomo ​១៩,៨​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

     

    3

    Yuto Nagatomo ​ជា​ខ្សែ​បម្រើ​ការពារ​របស់​ក្លិប​ Inter Milan ​ដែល​ទិញ​ពី​ Tokyo ​កាល​ពី​ឆ្នាំ​២០១១។

     

    ៤. Keisuke Honda ១៧​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

     

    4

    Honda ​ជា​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ AC Milan ​ដែល​ទើប​ទិញ​ពី​ CSKA Moscow ​ដើម​រដូវ​កាល​នេះ។

     

    ៥. Ki Sung-Yong ១១,៥​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​កូរ៉េ​ខាង​ត្បូង)

     

    5

    Ki Sung-Yong ​ជា​ខ្សែ​បម្រើ​របស់​ក្លិប​ Swansea City ​ប៉ុន្តែត្រូវ​ក្លិប​ Sunderland ​ខ្ចី​ជើង​រដូវ​កាល​នេះ។

     

    ៦.​ Atsuto Uchida ១០​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

     

    6

    Atsuto Uchida ​ជា​ខ្សែ​ការពារ​លេង​នៅ​ក្លិប​ Schalke 04 ​របស់​អាល្លឺម៉ង់។ ខ្សែ​ការពារ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ផ្លាស់​ពី​ Kashima Antlers ​ទៅ​លេង​នៅ​ Schalke 04 ​តាំង​ពី​ឆ្នាំ​២០១០​ មក​ម៉្លេះ។

     

    ៧. Odil Ahmedov មាន​តម្លៃ​ខ្លួន​៨,៥​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​អ៊ូបេគីស្ថាន)

     

    7

    Odil Ahmedov ​ជា​ខ្សែ​បម្រើ​របស់​ក្លិប Krasnodar ​របស់​ប្រទេស​រុស្ស៊ី​ដែល​ទើប​នឹង​ផ្លាស់​ពី​ Anzhi Makhachkala ​នៅ​ដើម​រដូវ​កាល​នេះ​ទេ។

     

    ៨. Shinji Okazaki មាន​តម្លៃ​ខ្លួន​៧,៧​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​ជប៉ុន)

     

    8

    Shinji Okazaki ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ FSV Mainz ។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​ គេ​លំដាប់​ថ្នាក់​លេខ​៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជម្រើស​ជាតិ​ជប៉ុន​ដោយ​ រក​បាន​៣៩​គ្រាប់​ក្នុង​៧៩​ប្រកួត។

     

    ៩. Koo Ja-Cheol ​មាន​តម្លៃ​ខ្លួន​៧​លាន​ដុល្លារ​អាមេរិក (ជន​ជាតិ​កូរ៉េ​ខាង​ត្បូង)

     

    9

    Koo Ja-Cheol ​ជា​ខ្សែ​បម្រើ​របស់​ក្រុម​ Mainz 05 ​ដែល​ទើប​នឹង​ទិញ​ពី​ VFL Wolfsburg ​នៅ​ដើម​រដូវ​កាល​នេះ។

     

    ១០. Vitali Denisov មាន​តម្លៃ​ខ្លួន​៧​លាន​ដុល្លារ​អាមេរិក​ (ជន​ជាតិ​អ៊ូបេគីស្ថាន)

     

    `10

    Vitali Denisov ​ជា​ខ្សែ​ការពារ​ឆ្វេង​របស់​ក្លិប​ Lokomotiv Moscow ​ដែល​ទើប​នាំ​យក​មក​ពី​ Dnipro Dnipropetrovsk ​នៅ​ឆ្នាំ​២០១៣។

     

    អាន៖ Reus នឹងមកលេងអោយក្លឹបចាស់ ក្នុងតម្លៃខ្លួន ២០លានផោន

    អាន៖ មើល​វីដេអូ Messi ​ប្រកួត​ដំបូង​ឲ្យ Barca រំលឹក​ខួប​១០ឆ្នាំ

     

    ប្រភព៖ Sabay

    ដោយ៖ មុន្នី រម្យ​