• ហេតុការណ៍​​សំខាន់ៗ​ទាំង៥ បាន​​កើត​ឡើង​លើ​​លោក​ថ្ងៃ​នេះ ​

    វិបត្តិ​ពួករដ្ឋ​ឥស្លាមជ្រុលនិយម នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​គគុក ដែល​​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ចង់​ដឹង​។ ចំណែក​បញ្ហា​អេបូឡា ក៏​មិន​អន់​ដែរ គឺឈរនៅ​​លេងរៀង​ទី​២ ​ក្នុង​ចំណោម​ហេតុការណ៍​ធំៗ​ជាច្រើន​ទៀត ដែល​បាន​កើត​ឡើង​​​​​ថ្ងៃ​ពុធ​នេះ។

     

    ១. ពួក​រដ្ឋ​ឥស្លាម​ជ្រុលនិយម IS បាន​បន្តការ​​វាយ​ប្រហារ​ទីក្រុង Kobani របស់​ស៊ីរី ក្រោយ​​យន្តហោះ​អាមេរិក ទម្លាក់​សព្វាវុធ គ្រាប់រំសេវ និង​​គ្រឿង​វេជ្ជសាស្ត្រ​ ដល់​កងកម្លាំង​ឃឺដ​នៅ​ទីនោះ។

     

    Filkins-Kobani-1200-1024x682

     

    ២. អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ខ្លួនកំពុង​តាម​ដាន និង​ពិសោធន៍​លើ​​វ៉ាក់សាំងអេបូឡា​ពីរប្រភេទ ដែល​អាច​នឹង​រួចរាល់ សម្រាប់​ចាក់​ការពារ​​លើ​បុគ្គលិក​សុខាភិបាល ២០០០០នាក់ កំពុង​បម្រើ​ការ ក្នុង​ប្រទេស​លីបេរីយ៉ា នៅ​ត្រឹម​ខែមករា​ឆ្នាំក្រោយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ The Guardian។ ​

    ៣. បាតុកម្ម​នៅ​ហុងកុង៖ ការ​ជួប​ពិភាក្សាលើក​ទី១​តាម​កញ្ចក់​ទូរទស្សន៍ រវាង​មេដឹកនាំ​និស្សិត ​គាំទ្រ​ចលនា​លទ្ធិប្រជាធិបតេយ្យ និង​​មន្ទីរ​រដ្ឋាភិបាល ​មិន​ទទួល​បាន​​លទ្ធផល​ជា​ដុំ​កំភួននោះ​ឡើយ។

     

    original-1024x681

     

    ៤. កង​កម្លាំង​ស៊ុយអែត​ បាន​រាយការណ៍​ថា ថ្ងៃ​នេះ​មាន​នាវា​មិន​ស្គាល់​អត្តសញ្ញាណ​​ពីរគ្រឿង បើក​ចូល​ក្នុង​ដែន​ទឹក​របស់​ខ្លួន។
    ៥. អត្តពលិក​អាហ្វ្រិក​ខាងត្បូង​លោក Oscar Pistorius ត្រូវ​បាន​កាត់ទោស​ជាប់​ពន្ធនាគារ ៥ឆ្នាំ​ពី​បទ​បាញ់​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន​ ឈ្មោះ Reeva Steenkamp៕

     

    អាន៖ គ្រូបង្រៀនអាយុ ២៤ ឆ្នំាម្នាក់ បានបែកការសម្ងាត់ ដោយធ្លាប់រួមរ័កជាមួយក្មេងប្រុសអាយុ ១៦ឆ្នាំ

     

    ប្រភព៖ Sabay

    ដោយ៖ អ៊ុំ សុភក្តិ