• Di Maria, Costa , Drogba ​លេង​បាន​ ឬ​មិន​បាន​ថ្ងៃ​អាទិត្យ​នេះ?

    Angel di Maria ​របស់​បិសាច​ក្រហម​ដែល​របួស​ភ្លៅ​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ត្រូវ​បាន​លោក Van Gaal ​ថា​នឹង​អាច​លេង​បាន​ហើយ​ក្នុង​ជំនួប​ជាមួយ Chelsea ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ស្រប​ពេល​ Costa, Remy ​និង​ Drogba ​របស់​ Chelsea ​វិញ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

     

    ចុចអាន៖ កីឡាករ​​អាស៊ី​ណា​ខ្លះ មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ?

    លោក Louis van Gaal ​បាន​និយាយ​ថា​ Di Maria ​មាន​អាការៈ​ធូរស្បើយ​ឡើង​វិញ​បន្តិច​ហើយ​ បន្ទាប់​ពី​បាន​សម្រាក​ក្រោយ​ពេល​រង​នូវ​ការ​ប៉ះ​ទង្គិច​ភ្លៅ​របស់​គេ​ពេល​ប្រកួត​ជាមួយ​ West Brom។ ហើយ​នឹង​សង្ឃឹម​ថា​រូប​គេ​ក៏​អាច​លេង​បាន​ដែរ​ពេល​ប៉ះ​ Chelsea ​នៅ​ចុង​សប្ដាហ៍​នេះ។

     

    ដោយ​ឡែក​ខាង​ក្រុម​លោក Jose Mourinho ​វិញ​មាន​កីឡាករ​ដល់​ទៅ​៣​នាក់​ឯ​ណោះ​ដែល​មិន​ទាន់​អាច​ដឹង​ច្បាស់​ថា​ចូល​លេង​បាន​ឬ​អត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ Remy ​ដែល​ត្រូវ​ប្ដូរ​ចេញ​កាល​ប៉ះ Maribor ​ម្សិលមិញ​នោះ​បាន​និយាយ​ថា៖ “ខ្ញុំ​មិន​គិត​ថា​វា​អាក្រក់​នោះ​ទេ​ចំពោះ​របួស​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ​តិច​ៗ​នៅ​ត្រង់​ក្រលៀន​របស់​ខ្ញុំ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ដូរ​ចេញ​ដើម្បី​ឱ្យ​អ្នក​ផ្សេង​មក​ជំនួស”។

     

    ស្រប​ពេល​ Costa ​ដែល​មាន​របួស​ពេល​លេង​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​នោះ ​មិន​ទាន់​អាច​មក​ហ្វឹកហាត់​បាន​នៅ​ឡើយ​នោះ​ទេ។ ហើយ​ Drogba ​វិញ​មិន​មាន​របួស​អ្វី​នោះ​ទេ​ ប៉ុន្តែ​រូប​គេ​បាន​និយាយ​ថា៖ “ខ្ញុំ​ទើប​តែ​ជា​ពី​របួស​ ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​ធានា​ថា​ខ្ញុំ​អាច​លេង​ពេញ​ជើង​នោះ​ទេ។ ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម”។

     

    នេះ​មាន​ន័យ​ថា​នៅ​តំបន់​ប្រយុទ្ធ​របស់​តោ​ខៀវ Chelsea ​នៅ​សល់​តែ​ Andre Schurrle ​ម្នាក់​គត់​ដែល​អះអាង​ថា​ខ្លួន​អាច​លេង​បាន​១០០​%​ នៅ​ពេល​ប៉ះ​ Manchester United ​នោះ។

     

    នៅ​សប្ដាហ៍​នេះ​ បិសាច​ក្រហម​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាគមន៍​តោ​ខៀវ​ ​នៅ​ម៉ោង​១១:០០​យប់ ​ថ្ងៃ​អាទិត្យ៕

    ចុចអាន៖ ពាន​រង្វាន់​កីឡាករ​ល្អ​ និង​អ្នក​ចាត់ការ​ល្អ​នៅ BPL ​បាន​ទៅ​លើ….

    aabbccdd

     

    ប្រភព៖ Sabay

    ​ប្រែ​សម្រួល៖ មុន្នី រម្យ​