• កម្ពុជា​​ឡើង​មក​លេខ​​ ១៨៥ នៅ​ចំណាត់​ថ្នាក់​ FIFA Ranking

    ​ចំណាត់​ថ្នាក់​ក្រុម​បាល់ទាត់​ជម្រើស​កម្ពុជា​បាន​ឡើង​​ចំនួន​​១៤​លេខ​នៅ​ FIFA Ranking ​សម្រាប់​ខែ​តុលា ឆ្នាំ​២០១៤​នេះ​​ដោយ​ស្ថិត​នៅ​លេខ​១៨៥ បន្ទាប់​ពី​ប្រកួត​មិត្តភាព​អន្តរជាតិ និង​ពាន​រង្វាន់ Suzuki Cup ទើប​បញ្ចប់​ទៅ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។

     

    កាល​ពី​ខែ​កញ្ញា​មុន​ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​១៩៩ ដែល​ជា​ចំណាត់​ថ្នាក់​​អាក្រក់​បំផុត​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ខែ​តុលា​នេះ ​បាន ​ឡើង​មក​កាន់​​លេខ​១៨៥​​​ពិភព​លោក។ បើ​គិត​​​នៅ​​ទ្វីប​អាស៊ី​វិញ ​កម្ពុជា​ឡើង​ពី​លេខ​៤៥​មក​លេខ​​៤២ ខណៈ​ស្ថិត​នៅ​តំបន់​អាស៊ាន កម្ពុជា​ស្ថិត​នៅ​លើ​ប្រទេស​​ប្រ៊ុយណេ​​មួយ​គត់​ដែល​ធ្លាក់​៥​លេខ​ ស្ថិត​នៅ​​ចំណាត់​ថ្នាក់​១៩៨ ហើយ​ទីម័រខាងកើត​បន្ត​នៅ​លើ​​កម្ពុជា​ដោយ​នៅ​ចំណាត់​ថ្នាក់​១៨២។

     

    លទ្ធផល​ឡើង​ចំណាត់​ថ្នាក់​នេះ បន្ទាប់​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​៧​លើក​ក្នុង​នោះ​​ការ​ប្រកួត​មិត្តភាព​៣​លើក​គឺ​ចាញ់​ម៉ាឡេស៊ី​៤-១, ចាញ់​ឥណ្ឌូណេស៊ី ១-០ និង​ឈ្នះ​តៃវ៉ាន់ ២-០ និង​​៤​ប្រកួត​​​ពាន​រង្វាន់ Suzuki Cup ​ដោយ​ឈ្នះ​ទីមរខាងកើត ៣-២, ឈ្នះ​ប៊្រុយណេ ១-០, ចាញ់​ឡាវ ៣-២ និង​ចាញ់​មីយ៉ាន់ម៉ា​១-០។ ​នៅ​លើ​ទំព័រ​ផ្លូវ​ការ​របស់ FIFA Ranking បង្ហាញ​ថា ក្រុម​ឈុត​ធំ​ជម្រើស​ជាតិ​កម្ពុជា​ប្រកួតច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​គឺ ៦​ប្រកួត​នៅ​ក្នុង​ខែ​តុលា​នេះ៕

     

    ខានក្រោមជាចំណាត់ថ្នាក់កំពូលទំាង ១០

     

    1

     

    តារាង​ចំណាត់​ថ្នាក់​នៅ​អាស៊ី ( Sabay បង្ហាញ​ត្រឹម​តែ​ប្រទេស​ឡាវ​ចុះ​ក្រោម)

     

    2

     

    ចំណាត់​ថ្នាក់​របស់​កម្ពុជា​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​ពិភព​លោក

     

    3

    អាន៖ កីឡាករ​​អាស៊ី​ណា​ខ្លះ មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ?

    អាន៖ លោក Lee និង​ក្រុម​ជម្រើស​ជាតិ​រាំ​បទ ​​ម៉ាឌីហ្ស៊ន​​​ ឡូយ​​​អស់​ទាស់!

     

    ប្រភព៖ Sabay

    ដោយ៖ ជាន ចាន់រ៉ា