• Man Utd អាចនឹងដាក់អ្នកចាំទីថ្មី ក្នុងការទប់ជាមួយ Chelsea ចុងសប្តាហ៍នេះ

    ក្រុងមែនឆេស្ទើ៖ អតីតក្រុមជើងឯកពាន Premier League ឆ្នាំ២០១២បិសាចក្រហម Manchester United អាចនឹង ដាក់អ្នកចាំទីថ្មី Victor Valdes ជំនួសអ្នកចាំទីជនជាតិអេស្ប៉ាញដូចគ្នា David De Gea ក្នុងការទប់ទល់ ជាមួយនឹង ក្រុមភ្ញៀវតោខៀវ Chelsea នៅកីឡដ្ឋាន Old Trafford នារាត្រីម៉ោង ២៣ និង ០០នាទីថ្ងៃអាទិត្យ ទី២៦ខែតុលា ឆ្នាំ ២០១៤ចុងសប្តាហ៍នេះ ។

     

    ចុចអាន៖ គ្រូបង្វឹក Arsenal ស្តីបន្ទោស World Cup ថាធ្វើឲ្យកីឡាកររបស់ លោករបួសច្រើន

    ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា អតីតអ្នកចាំទីក្លឹបយក្ស FC Barcelona, Victor Valdes បានចូល ហ្វឹកហាត់ជាមួយក្លឹបថ្មី Man Utd ល្ងាចមិញនេះ បន្ទាប់ពីបានជាសះស្បើយពី របួសម្រាមជើង និងជង្គង់ រួចមក កាលពីខែមីនា ដែលធ្វើឲ្យកីឡាករវ័យ៣២ឆ្នាំរូបនេះខកខាន World Cup 2014 នៅប្រទេសប្រេស៊ីល និងក្លឹប មិនព្រមបន្តកិច្ចសន្យាថ្មីទៀតដែរ ដោយសារបញ្ហារបួស ដ៏ធ្ងន់ធ្ងររបស់លោក ។

     

    ការផ្លាស់ចេញពីទឹកដីកំណើតប្រទេសអេស្ប៉ាញ មកលេងនៅអង់គ្លេសទឹកដីកីឡដ្ឋាន Old Trafford ដោយ គ្មានតម្លៃខ្លួនអាចនឹង ធ្វើការងារយ៉ាង ល្អជាមួយ នឹងអតីតគ្រូបង្វឹកក្លឹប FC Barcelona នាអំឡុងឆ្នាំ ២០០២-២០០៣ ហើយកាល នោះ Victor Valdes ក៏ស្ថិតក្នុងជម្រើសទី១ របស់លោក Louis van Gaal ផងដែរ៕

     

    ចុចអាន៖ មើល​វីដេអូ Messi ​ប្រកួត​ដំបូង​ឲ្យ Barca រំលឹក​ខួប​១០ឆ្នាំ

    MSP-0939

    អ្នកចាំទីអេស្ប៉ាញ Victor Valdes

    MSP-0940

    អ្នកចាំទីអេស្ប៉ាញ David De Gea

    MSP-0941

    គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal

    ប្រភព៖ Lookingtoday