• Bieber, Lopez, Shakira ត្រៀម​​ទៅ​ El Clasico ខ្លះ​គាំទ្រ Real ខ្លះ Barca

    ការ​ប្រកួត​ស៊ី​សាច់​ហុត​ឈាម​រវាង​ Real Madrid ​និង​ Barcelona ​ក្នុង​ជំនួប​ EL Clasico នៅ La Liga ​នា​ចុង​សប្ដាហ៍​នេះ ​នឹង​មាន​តារា និង​បុគ្គល​​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ទស្សនា​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម​ដែល​ពួកគេ​គាំទ្រ។

     

    Justin Bieber, Jennfier Lopez, Rafael Nadal, Shakira, Tom Cruise, Kobe Bryant, Magic Johnson, Antonio Banderas ​និង​ King Abdullah II ​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​បាល់​ទាត់​របស់​ក្លិប​យក្ស​ទាំង​ពីរ​នៅ​អេស្ប៉ាញ​នេះ​ទាំង​អស់។ ចុះ​បើ​ទៅ​ទាំង​អស់​គ្នា​អីចឹង​ តើ​អ្នក​ណា​ខ្លះ​គាំទ្រ​ក្លិប​ណា​ទៅ?

     

    Real Madrid

     

    Jennifer Lopez ៖ ​កាល​ពី​ឆ្នាំ​២០១២​ក្នុង​ជំនួប​នេះ​ដែរ​ តារា​ចម្រៀង​រូប​នេះ​បាន​មក​លើក​ទឹក​ចិត្ត​ Real Madrid ​​ដោយ​ពាក់​ឯកសណ្ឋាន​ Real Madrid ​ដើម្បី​សំដែង​ពី​ការ​គាំទ្រ។

     

    1

    Lopez ពាក់​អាវ​ក្រុម Real Madrid ពេល​ទៅ​សម្ដែង​តន្រ្ដី​នៅ​អេស្ប៉ាញ

    Rafael Nadal ៖ កំពូល​អ្នក​វាយ​កូន​បាល់​រូប​នេះ​ ស្រលាញ់​ក្លិប​ Real Madrid ​នេះ​តាំង​ពី​តូច​មក​ម្ល៉េះ។

     

    2

    Nadal ដើរ​លើ​ទីលាន Santiago Bernabeu មុន​ជំនួប​រវាង​ Real និង Ajax ឆ្នាំ​២០១២

     

    Antonio Banderas ៖ កំពូល​តារា​សម្ដែង​របស់​ប្រទេស​អេស្ប៉ាញ​រូប​នេះ​ក៏​នឹង​ទៅ​គាំទ្រ​ Real Madrid ​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​រូប​លោក​បាន​ចំណាយ​ប្រាក់​ទិញ​ឯកសណ្ឋាន​ Real Madrid ​មួយ​រហូត​ដល់​ទៅ​ជិត​៣​ម៉ឺន​ដុល្លារ​សម្រាប់​កម្មវិធី​សប្បុរសធម៌។

     

    3

    តួកុន​ល្បី​របស់​អេស្ប៉ាញ​ Antonio Banderas (ស្ដាំ)

     

    King Abdullah II ៖ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​ប្រទេស​ហ្សកដានី​  ដែល​គាំទ្រ​​ Real Madrid ​ជា​យូរ​មក​ហើយ។

     

    4

    ព្រះ​មហាក្សត្រ​ហ្សកដានី King Abdullah II (ឆ្វេង​ទី២)

     

    Tom Cruise ៖ តារា​​សម្ដែង​ដ៏​ល្បី​រូប​នេះ ​ក៏​ស្រលាញ់​ Real Madrid ​ណាស់​ដែរ ឱ្យ​តែ​មាន​ការ​ប្រកួត​ធំ​ៗ​ គេ​កម្រ​មិន​ឃើញ​មុខ​តារា​ភាពយន្ត​​ហូលីវូដ ​រូប​នេះ​ណាស់។

     

    5

     

    Barcelona

     

    ចំណែក​ខាង Barcelona ​វិញ​ក៏​មិន​អន់​ជាង​ Real Madrid ​នោះ​ដែរ ព្រោះ​អ្នក​គាំទ្រ​ក្លិប​មួយ​នេះ​មាន​ដូចជា តារា​ចម្រៀង​ Justin Bieber, តារា​ចម្រៀង ​Shakira, កំពូល​អ្នក​លេង​បាល់​បោះ​ Kobe Bryant, កំពូល​តារា​សម្ដែង​ឥណ្ឌា​ Ranbir Kapoor ​និង​កំពូល​តារា​បាល់បោះ​ជើង​ចាស់​ Magic Johnson ។

     

    6

    JB ពាក់​អាវ Barcelona លេង​បាល់​នៅ​អេស្ប៉ាញ​​ឆ្នាំ​២០១១

    7

    តារា​ចម្រៀង Shakira ភរិយា​ខ្សែ​ការពារ​ Pique របស់ Barca

    8

    កំពូល​កីឡាករ​បាល់បោះ Kobe Bryant គាំទ្រ Barcelona

    9

    តារា​បូលីវូដ​ឥណ្ឌា Ranbir Kapoor ​

    10

    កំពូល​តារា​បាល់បោះ​ជើង​ចាស់​ Magic Johnson

    ជំនួប El Clasico ​រវាង​ Real Madrid ​និង ​​Barcelona ​ជើង​ទី​មួយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី Santiago Bernabeu ​របស់​ Real Madrid ​នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ វេលា​​ម៉ោង​១១:០០​យប់។

     

    អាន៖ Man Utd អាចនឹងដាក់អ្នកចាំទីថ្មី ក្នុងការទប់ជាមួយ Chelsea ចុងសប្តាហ៍នេះ

    អាន៖ Di Maria, Costa , Drogba ​លេង​បាន​ ឬ​មិន​បាន​ថ្ងៃ​អាទិត្យ​នេះ?

     

    ប្រភព៖ Sabay

    ដោយ៖ មុន្នី រម្យ