• ច្នៃពីរថយន្តក្រុងយ៉ាង កញ្ចាស់ឲ្យក្លាយទៅជាក្លឹប កំសាន្តដ៏ទំនើប

    រុស្ស៊ី៖ រថយន្តក្រុងដឹកអ្នកដំណើរ កញ្ចាស់មួយគ្រឿង របស់រុស្ស៊ី ពេលនេះបានក្លាយកន្លែង ដ៏សប្បាយរីរាយ ដោយសហគ្រិនជនជាតិ រុស្ស៊ី បានបំប្លែងវាឲ្យទៅជា កឹ្លបកំសាន្តមួយ ធ្វើដំណើរនៅលើ ដងផ្លូវសាធារណៈ ។

     

    ចុចអាន៖ សេដ្ឋីជិះសុទ្ធតែ រថយន្ត BMW ប៉ុន្តែដាក់ខ្លួន ទៅធ្វើការងារ ជាបុគ្គលិកអនាម័យ

    Barbus Maxi គឺរថយន្តគួរឲ្យ សប្បាយរីករាយ មួយដែលត្រូវបានគេបំប្លែង ទាំងស្រុងឲ្យទៅជា ក្លឹបរាត្រីមួយ ។ វាគឺជារថយន្តក្រុងសម្រាប់ រៀបចំកម្មវិធីជប់លៀងធំបំផុត និងថ្លៃបំផុតរបស់ប្រទេសរុស្ស៊ី ។ ខាងក្នុងមាន​បរិវេណ រាំមួយ បន្ទប់អង្គុយលេងមួយ កន្លែងលក់ស្រាមួយ បន្ទប់ទឹកមួយ ។

     

    បើទោះជាទំហំរថយន្ត មានលក្ខណៈចង្អៀត បន្តិចក៏ពិតមែន ប៉ុន្តែសហគ្រិនទាំងនោះ បានរៀបចំរចនា រថយន្ត ចាស់នោះ ឲ្យក្លាយជាកឹ្លបរាត្រី ពិសេសមួយតែម្តង ។ ដោយពួគេបានបំពាក់ប្រព័ន្ធ ពន្លឺភ្លើងតាមក្បួន ខ្នាត​វិជ្ជាជីវៈ សាឡុងវែងមានបង្អែក ទូរទស្សន៍ ម៉ាស៊ីនបាញ់ផ្សែង ម៉ាស៊ីនត្រជាក់ ជញ្ជាំងកញ្ជក់ ទូរស័ព្ទលើជញ្ជាំង សម្រាប់ ទិញស្រាពីរគ្រឿង ឧបករណ៍ម៉ិកចម្រៀងសម្រាប់ DJ មួយឈុតផងដែរ ។

     

    ចុចអាន៖ ផ្ទះខ្មោច ដ៏គួរឲ្យខ្លាចបំផុតនៅលើពិភពលោក អ្នកចូលហើយសុទ្ធតែ ញាក់សាច់គ្រប់គ្នា (មានវីដេអូ)

    សូមជម្រាបថា កាលពីដំបូងឡើយ រថយន្តមួយនេះ គ្រាន់តែជារថយន្តដឹក អ្នកដំណើរសាធារណៈម៉ាក Ikarus 280 កញ្ចាស់មួយគ្រឿងប៉ុណ្ណោះ ក្រោយមកទើបមាន សហគ្រិនជនជាតិរុស្ស៊ី ពីរឬបីនាក់បានសម្រេចចិត្ត នាំគ្នា កែប្រែរថយន្តមួយ នេះតាមបែបជីវិតសម័យថ្មី មួយដូចដែរបានឃើញនេះ ៕

     

    aa bb cc dd ee ff gg hh jj kk ll mm

     

    ប្រភព៖ Lookingtoday