• អូបាម៉ា​ពិត​ជា​មិន​ខ្លាច​មែន ហ៊ាន​ឱប​អ្នក​ជំងឺទើប​ជា​ពី​អេបូឡា

    អូបាម៉ា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ដ៏​សាមញ្ញ​មួយ​រូប ព្រោះ​លោក​ចូលចិត្ត​ធ្វើ​អ្វីៗ​ដូច​មនុស្ស​ធម្មតា។ កាល​ពី​ម្សិល​មិញ ប្រធានាធិបតី​ស្បែក​ខ្មៅ​រូប​នេះ បាន​ឱប​គិលានុបដ្ឋាយិកា​វៀតណាម​-អាមេរិក​ម្នាក់ ដែល​ទើប​ជា​សះ​ស្បើយ​ពី​មេរោគ​កំណាច​អេបូឡា។គិលានុបដ្ឋាយិកា​វ័យ ២៦ឆ្នាំ បាន​ឆ្លង​មេរោគ​អេបូឡា បន្ទាប់​ពី​នាង​មើល​ថែ​អ្នក​ជំងឺ​ម្នាក់​ឈ្មោះ Thomas Eric Duncan នៅ ក្រុងDallas រដ្ឋ Texas។

     

    ចុចអាន៖ ច្នៃពីរថយន្តក្រុងយ៉ាង កញ្ចាស់ឲ្យក្លាយទៅជាក្លឹប កំសាន្តដ៏ទំនើប

    នៅ​ថ្ងៃ​ទី ៨ ដើម​ខែ​នេះ អ្នក​ជំងឺ​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី១២ អ្នក​គ្រូ​ពេទ្យ​ជាប់​ខ្សែ​វៀតណាម​នេះ ត្រូវ​គេ​ធ្វើ​ធ្វើតេស្ត​រក​​ឃើញ​ថា​មាន​ឆ្លង​មេរោគ​អេបូឡា​ដែរ។គិលានុបដ្ឋាយិកា​វ័យ​ក្មេង​នេះ ​បាន​ជា​សះ​ស្បើយ បន្ទាប់​ពី​ទទួល​បាន​ការ​បរិច្ចាគ​ឈាម​ពី​វេជ្ជបណ្ឌិត​ម្នាក់ ដែល​ធ្លាប់​ឆ្លង​អេបូឡា​ដូច​គ្នា ហើយ​ជា​សះ​ស្បើយ​វិញ។ នាង​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​សុក្រ ក្រោយ​ទទួល​ការ​ព្យាបាល​ដាច់​ពី​គេ ១២​ថ្ងៃ៕

     

    aa bb cc dd

    ប្រភព៖ Sabay