• ទស្សនាវីដេអូ Man City លេង​យ៉ាងម៉េច​បាន​ចាញ់​ West Ham ២-១

    ក្រុងឡុងដ៍៖ ការវាយសម្រុក ទៅមុខឥតឈប់ របស់ក្រុមការពារ តំណែងជើងឯក មេឃខៀវ Manchester City គឺមិនអាច បំបែកប្រព័ន្ធការពារ ដ៏រឹងមាំរបស់ ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បានទេក្រៅពីបានស្គាល់ រសជាតិចាញ់ជា លើកទី១ក្រៅទឹកដី ដោយលទ្ធផល ២-១ នាយប់មិញនេះ ក្នុង Premier League ប្រចាំសប្តាហ៍ ទី៩ ជើងទី១រដូវ កាលឆ្នាំ ២០១៤-២០១៥ ។

     

     ចុចអាន៖ ស្ដេច​​ស​ Real Madrid វាយ​បក​យក​ឈ្នះ​អ្នក​មាន​បុណ្យ​ Barcelona ក្នុង​លទ្ធ​ផល​ ៣-១

    តាមរយៈវីដេអូឃ្លីប កីឡាករខ្សែការពារជនជាតិ អាហ្សង់ទីន Zebaleta បានរត់ហួសដួល នៅពីមុខទីខ្លួនឯង និង បានរំខានដល់ ការបំលាស់ទី របស់អ្នកចាំទី Joe Hart ផងដែរដែលបណ្តាលឲ្យ កីឡាករ Morgan Amalfitano ស៊ុតបញ្ចូលទី យ៉ាងស្រួល នៅនាទី២១ មុនពេលមិត្តរួមក្រុម Alexandre Song បន្ថែមគ្រាប់ទី២ទៀត នៅ នាទី ៧៥ ដែលជាគ្រាប់ធ្វើការ វាយបកវិញក្នុង ខណៈដែល Man City បានដាក់សម្ភាធ យ៉ាងខ្លាំងនៅវគ្គទី២ ។

     

    តែយ៉ាងណាក៏ដោយកីឡាករ ខ្សែប្រយុទ្ធ David Silva បានជួយស៊ុតគ្រាប់ លួងចិត្តឲ្យ Man City បាន១គ្រាប់ វិញ ដែរ នៅនា ទី៧៧ទោះបីក្រុមម្ចាស់ផ្ទះ West Ham បានប្តូរមកលេងតាមទម្រង់ បិទវិញក៏ដោយនៅ សល់ ១៣នាទី នឹងដល់ទី បញ្ចប់ទៅហើយនោះ ដែលបានធ្វើឲ្យ ក្រុមការពារ តំណែងជើងឯក Man City ភ្លក្សរសជាតិ ចាញ់ ជា លើកទី១ ក្រៅទឹកដី និងជាការបរាជ័យ លើកទី២ ផងដែរ ក្រោយពីបានចាញ់ ក្រុមភ្ញៀវ Stoke City ១-០ ក្នុងទឹក ដីកាលពី សប្តាហ៍ទី៤នៃ Premier League ៕

     

     

    aa bb cc dd

    តារាងលទ្ធផល និងកម្មវិធីប្រកួតប្រចាំសប្តាហ៍ទី៩

    ee

    តារាងពិន្ទុបណ្តោះអាសន្នប្រចាំសប្តាហ៍ទី៩

    ff

    ប្រភព៖ Lookingtoday