• គួរឲ្យសរសើរ! កសិករម្នាក់ បង្កើតនាវាមុជទឹក ដោយខ្លួនឯង បានយ៉ាងជោគជ័យ

    ចិន៖ នេះពិតជារឿង ដែលគួរឲ្យកោតសរសើរ នូវស្នាដៃ ដ៏អស្ចារ្យរបស់ កសិករម្នាក់ ដែលបានផលិត នាវាមុជទឹក ដោយជោគជ័យ កាលពីពេល ថ្មីៗនេះ។

     

    ចុចអាន៖ អូបាម៉ា​ពិត​ជា​មិន​ខ្លាច​មែន ហ៊ាន​ឱប​អ្នក​ជំងឺទើប​ជា​ពី​អេបូឡា

    បុរសរូបនេះ មានឈ្មោះ Tan អាយុ ៤៤ ឆ្នាំ ជាកសិករ រស់នៅក្នុងខេត្ត Hubei ប្រទេសចិន បានផលិត នាវា មុជទឹក ដោយជោគជ័យ ទោះបី ជាគាត់ រៀនមិនដល់ថ្នាក់វិទ្យាល័យក៏ដោយ។ លោក Tan បានឲ្យដឹងថា គាត់ មិនមានជំនាញ ខាងការសាងសង់នាវាមុជទឹកទេ ប៉ុន្តែ លោកអាច សាងសង់ នាវាមុជទឹក ដែលមានទម្ងន់ ១,០០០ គីឡូក្រាមនេះ បានសំរេច ក្នុងរយៈពេល ៥ ខែ ដោយការខិតខំប្រឹងប្រែង។លោកបាន បន្តទៀតថាការ​បង្កើ់ត​នាវា​មុជទឹកនេះ ធ្វើឲ្យលោក បរាជ័យជាច្រើនដងមកហើយ ប៉ុន្តែលោកមិនអស់សង្ឃឹមទេ ក្នុងការបំពេញ បំណង​ប្រាថ្នារបស់ខ្លួន ឲ្យបានសំរេច ទោះបីជាលំបាក យ៉ាងណាក៏ដោយ។

     

    គួរបញ្ជាក់ផងដែរ នាវាមុជទឹក ដែលបានបង្កើតឡើង ដោយលោក Tan នេះ គឺអាចបើកចុះក្រោម ទឹកជំរៅ ១០ ម៉ែត្រ ប៉ុន្តែ ផ្នែកម៉ាស៊ីន ទំនាក់ទំនង និង ម៉ាស៊ីនពន្លឺ គឺនៅមានកម្រិត នៅឡើយ ដែលលោកត្រូវ ធ្វើវា ឲ្យប្រសើរ ឡើងបន្តទៀត៕

    ចុចអាន៖ ច្នៃពីរថយន្តក្រុងយ៉ាង កញ្ចាស់ឲ្យក្លាយទៅជាក្លឹប កំសាន្តដ៏ទំនើប

    aa bb cc dd ee

    ប្រភព៖ Khmerload

    ដោយ ៖ ណា