• មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS 8.1 ដាច់ខាត

    តើ​អ្នក​បាន​ដឹងអ្វីខ្លះ​ពី​ការ​ Jaibreak នៅលើ iOS? មិនថា​ការ​ Jailbreak iOS ជំនាន់​ណានោះទេ​គឺ​សុទ្ធ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅដល់​ទូរស័ព្ទ​របស់​លោក​អ្នក​ ។ សំបុកអាយធីមិនផ្សាយពី​ការ​ Jailbreak iOS 8.1 មិនមែនមានន័យថា យើង​មិនដឹងពី​របៀប​នៃ​ការ​ Jailbreak នោះ​ទេ​ ប៉ុន្តែ​វា​មាន​បញ្ហា​ជាច្រើន​ដែល​អ្នក​នឹង​ជួប​ប្រទះ​ក្រោយ​ពេល Jailbreak រួច​ហើយ ។

     ចុចអាន៖ ស្រោម​ Keyboard ពិសេស​ BrydgeAir សម្រាប់​បំពាក់លើ iPad Air 2

    Pangu-jailbreak-ios-8-8-1

     

    មាន​អក្សខ្មែរ​ស្រាប់

    គោល​បំណង​ធំជាង​គេនៃ​ការ​ Jailbreak ដើម្បី​ប្រើប្រាស់​ អក្សរខ្មែរបាន បើ​ iOS 8 មាន​ពុម្ភ​អក្សរ​ខ្មែរ​ស្រាប់ ថែម​ទាំង​អាច​ដំឡើង​ក្តារចុចដោយ​មិនបាច់ Jailbreak ទៅហើយនោះ​ តើអ្នក​មាន​អ្វី​ចាំបាច់​ទៀត​ក្នុង​ការ​ Jailbreak iOS 8.1។

     

    1 1s

    ចុចអាន៖ អាមេរិក​បំពាក់​រថយន្ត​ទំនើប​ Lamborghini Huracan ដល់​ប៉ូលិស​របស់​ខ្លួន

    ធ្វើឱ្យ​ទូរស័ព្ទ​អ្នក​ដំណើរ​ការ​មិនប្រក្រតី

    iPhone /iPad ដែល​បាន​ jailbreak ហើយ​ភាគច្រើនគាំងៗ រអាក់រអួល​ដំណើរការ​មិនល្អ ហើយ​ឆាប់​អស់ថ្ម​ជាង​ធម្មតា។ហើយបញ្ហាមួយទៀត​ដែល​អាច​ឱ្យអ្នក​អាចនឹង​អស់លុយ $5 ដើម្បី​ឱ្យជាង​ជួសជុល​ឱ្យ :P នោះគឺ នៅពេល​អស់​ថ្មរលត់​ ទោះ​ជា​អ្នក​សាក​ថ្ម​ពេញ​ ឬ​យូ​យ៉ាង​ណា​ក៏​មិនអាច​បើក​បាន​ដែរ។ ដែល​នេះ​ជា​បញ្ហា​ដែល​កើត​ឡើង​ញឹងញាប់​សម្រាប់​អ្នក​ដែល​បាន​ Jailbreak iPhone/iPad របស់​គេ​ហើយ។ វិធី​ដោះស្រាយ​នោះគឺ អ្នក​គ្រាន់ Force Close (ចុច​ប៊ូតុង Home Button + Power Button ប្រហែល​ 4-5 វិនាទី) ហើយ​បើក​វិញ​។

     

    2

     

    បើក​កម្មវិធី​មួយ​ចំនួន​តែងរលត់ទៅវិញ (Error ឬ Crash)

    បើកកម្មវិធី​ Facebook មិនបានតែងរលត់​ទៅវិញ​ គឺ​ជា​បញ្ហា​ដែល​មិត្ត​អ្នក​អាន​សំបុកអាយធី​តែងតែ​សួរ​មកកាន់​យើងខ្ញុំ​ច្រើន​បំផុត​ ជាង​សំនួរ​ណាទាំងអស់ដែល​មិត្តអ្នក​អានធ្លាប់សួរ។ ប្រាកដ​ណាស់​អ្នក​ជួប​បញ្ហា​នេះ​សុទ្ធ​តែ​ជាអ្នក​ដែល​ប្រើប្រាស់ iPhone /iPad ដែល​បា​ន jailbreak ហើយ​ដំឡើង​ font ខ្មែរ។ ហើយនៅមាន​កម្មវិធី​ជាច្រើន​ទៀត​ដែល​ងាយ​នឹង​ Error ឬ​ Crash ក្រោយ​ពេល​ដែល​អ្នក​បាន​ Jailbreak iOS របស់​អ្នក​រួច​ ។

     

    3

     

    បាត់បង់​សុវត្ថិភាព​ និងងាយ​ប៉ះពាល់​ដល់ Hardware

    ហេតុ​អ្វី​បាន​ជា​សំបុកអាយធី​និយាយ​ថាការ jailbreak ធ្វើ​ឱ្យបាត់​បង់​សុវត្ថិភាព? មាន​ហេតុ​ផល​ទាក់ទង​នឹង​សុវត្ថិភាព​ក្រោយ​ពេល jailbreak iOS ជាច្រើន​ដែល​អាច​បណ្តាលឱ្យចិត្តអ្នក​ខ្លាច​រអា លែង​ហ៊ាន​ Jailbreak ដោយសារ​តែ ៖លុបបំបាត់ស្រទាប់​សុវត្ថិភាព: Jailbreak វា​បាន​លុបចោលនូវ​ស្រទាប់​ការ​ពារ​សុវត្ថិភាព​នៃ​ពត៌មាន​ផ្ទាល់ខ្លួន​នៅក្នុង​ iPhone របស់​អ្នក​។ ហេតុដូច្នេះ​ហើយ​ Hacker ងាយ​នឹង​លួច​ទិន្នន័យផ្ទាល់ខ្លួន​របស់​អ្នក​ តាមរយៈ internet គេអាច​បញ្ចូល malware, spyware ឬ​មេរោគបានយ៉ាងងាយ ។

     

    4

    ដូចពាក្យ​ចចាមអារាម​ទៅលើ iOS 7.1.1 ថាគេបាន​រក​ឃើញ malware នៅក្នុង​ iPhone/iPad ដែល​បាន​ jailbreak ហើយ​។ មិនថាវាជារឿងពិត ឬជា​ចចាមអារាម​ក៏ដោយ ក្រុម​អ្នក​បង្កើត​កម្មវិធី​សម្រាប់​ jailbreak សុទ្ធ​តែ​អាច​ដាក់បញ្ចូល Malware ចូលទៅក្នុង iPhone/iPad របស់​អ្នក​បាន​យ៉ាងងាយ​ ព្រោះអ្នក​បាន​ផ្តល់សិទ្ធ​ឱ្យគេ​ពេញលេញរួចទៅហើយ​តាមរយៈ​កម្មវិធី​សម្រាប់ Jailbreak នោះ។
    បាត់បង់សមត្ថភាព​ Update Version iOS

    iOS ដែល​បាន​ Jailbreak ហើយ​មិនសូវ​ងាយស្រួលក្នុង Update ជំនាន់ថ្មីប៉ុន្មានទេ។ អ្នក​មិនអាច​ចូលទៅ Update ដោយផ្ទាល់តាម internet ឡើយ ដើម្បី Update បាន​អ្នក​ត្រូវ​ទាញយក​ Firmware របស់​ Version ថ្មី​ឱ្យត្រូវនឹង iPhone/iPad របស់​អ្នក​ហើយ​ធ្វើការ​ Update តាម iTunes (Manual) ។ ជួនកាលមិនមាន​ជំនួន​ដំណឹង​នៅក្នុង​ iPhone/iPad របស់​អ្នក​តែម្តង ឬ បើ​មាន​ជំនួន​ដំណឹងថាមាន iOS ជំនាន់ថ្មី​ដែល​អាច​ Update បាន​ក៏អ្នក​មិនអាច​ Update បានដែរ​វា​អាច​ធ្វើឱ្យ iPhone/iPad របស់​អ្នក​មិនដំណើរការ​តែម្តង​ប្រសិនបើអ្នក​ហ៊ាន Update តាម Internet ផ្ទាល់ ។

     

    5

    ទោះជាយ៉ាងណាក្តី​វា​ជា​ការ​សម្រេចចិត្តរបស់លោកអ្នក​ និងទំនួលខុសត្រូវផ្ទាល់​លើ ឧបករណ៍​ដែល​អ្នក​ប្រើប្រាស់ ។​ អ្នក​ណាក៏ដឹងថា​ iOS 8 មាន​អក្សរខ្មែរមក​ស្រាប់​ហើយថែមទាំង​អាច​ ដំឡើងក្តារចុចបានទៀតផង ប្រសិន​បើអ្នក​ចង់ Jailbreak iOS 8.1 គ្រាន់តែ​ចង់លេង​ Style ទៅលើ icon ឬ ប្រើប្រាស់​កម្មវិធី​មួយចំនួន​ដោយឥតគិតថ្លៃ ឬ​ចង់ Customize built-in feature នៅក្នុង​ iOS 8.1 នោះ អ្នក​មិនត្រូវ​ Jailbreak ឡើយ ។ តើ​អ្នក​យល់​យ៉ាងណាចំពោះការលើកឡើងខាងលើ? សូម​បញ្ជេញមតិ​របស់លោកអ្នក​តាមរយៈ​ប្រអប់ខាងក្រោម៕

    ប្រភព៖ សំបុកអាយធី