• Chelsea និង Man City ជាបេក្ខភាពខ្ពស់ ក្នុងការឈ្នះពាន Premier League ឆ្នាំនេះ

    ក្រុងឡុងដ៍៖ ៩ប្រកួតបានកន្លងផុតទៅ នៅក្របខណ្ឌកំពូល អង់គ្លេស Premier League រដូវកាល ឆ្នាំ ២០១៤-២០១៥  ក្នុងខណៈដែលក្រុមតោខៀវ Chelsea របស់លោក Jose Mourinho បានកំពុងតែ កាន់កាប់ កំពូលតារាងជាប់តាំងពីដើមទី រួមជាមួយនឹងក្រុមការពារ តំណែងជើងឯក Manchester City ក៏កំពុងស្ថិតនៅតំណែង លេខ៣ បណ្តោះអាសន្ន ផងដែរ ។

     

    Chelsea បន្តប្រវត្តិមិនចាញ់ក្នុងរដូវកាលថ្មីនេះ ទាំងលេងក្នុងទឹកដី Stamford Bridge និងទឹកដីក្រៅផ្ទះ ដោយបាន ឆ្លង កាត់ឈ្នះ៧ និងស្មើ២ មាន២៣ពិន្ទុ ឈរនៅកំពូលតារាង ដាច់នាំមុខក្រុមលេខ២ Southampton ឈរនៅ លេខ២ តាមពី ក្រោយមាន១៩ពិន្ទុ ។ ក្រុមឈរនៅលេខ៣ រដូវកាលមុន Chelsea លេងបានស្មើ ១-១ ទល់នឹង ក្រុមម្ចាស់ផ្ទះ បិសាច ក្រហម Manchester United យប់មិញនេះដើម្បី រក្សាបានប្រវត្តិចាញ់ដដែល ពីការស៊ុត បញ្ចូលទី គេបាន២៤គ្រាប់ និង របូតវិញ៩គ្រាប់ប៉ុណ្ណោះ ។

     

    ចុចអាន៖ ស្ដេច​​ស​ Real Madrid វាយ​បក​យក​ឈ្នះ​អ្នក​មាន​បុណ្យ​ Barcelona ក្នុង​លទ្ធ​ផល​ ៣-១

    ស្ថិតក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹក ដ៏ជោគជ័យជនជាតិព័រទុយហ្គាល់ លោក Jose Mourinho លេងប្រកប ទៅ ដោយទំនុកចិត្តរួម ជាមួយប្រវត្តិការពារដ៏រឹងមាំ មានដូចជា John Terry, Filipe Luis, Branislav Ivanovic, Gary Cahill និង Cesar Azpilicueta ក្រៅពីមានខ្សែប្រយុទ្ធដ៏មុតស្រួច Oscar, Cesc Fabregas, Willians និង Diego Costa ជាដើម ។ តែបើក្រឡេកទៅមើល ពានរង្វាន់អន្តរជាតិ UEFA Champions League វិញ Chelsea ក៏មិនទាន់ ចាញ់ដែរហោច ណាស់បានត្រឹមស្មើ១ និងឈ្នះ២កំពុងគ្រប់គ្រងតំណែង កំពូលតារាងក្នុងពូល G បណ្តោះអាសន្ន ដោយ មាន៧ពិន្ទុ តែប្រៀបធៀបទៅនឹង ក្រុមការពារតំណែង ជើងឯក Real Madrid វិញ Chelsea ទៅមិនរួចទេ ប្រសិនបើ ក្រុមពិតជាជួបគ្នាមែននោះ នៅក្នុងវគ្គណាមួយ ។

     

    ដូចគ្នានោះដែរ Manchester City ជាគូប្រជែងដ៏ក្តៅ គគុករបស់ Chelsea ដោយរំពឹងថា ការពារពាន Premier League បានសម្រេចផងដែរ បន្ទាប់ពីបានគ្រងតំណែង ពាននេះកាល ពីរដូវកាលមុន ក្នុងខណៈដែល Liverpool បាន ភ្លាត់ស្នៀតចំពោះ៣ប្រកួត ចុងក្រោយនោះ និងទទួលការរំខានដោយក្រុម Chelsea និង Crystal Palace នោះ ។ ក្រុម មេឃខៀវ មួយនេះបានចាញ់២ប្រកួត មកហើយក្រោមថ្មីជើងរបស់ Stoke City និង West Ham United ។ ការលេងនៅ Champions League ក្រុមរបស់លោក Manuel Pellegrini និងសូវជាកាក់កបប៉ុន្មានទេ និងមិនរំពឹង ថាឈានដល់ វគ្គ៤ក្រុមចុងក្រោយឡើយ ។

     

    សន្ទុះនៃការលេងនៅលីកកំពូលអង់គ្លេស Man City អាចស៊ីបានអាចសង្ឃឹមថា ស៊ីបានទាំងអស់មាន ដូចជាក្រុមខ្លាំងៗ Liverpool, Everton, Arsenal, Spurs និង Manchester United ដោយមានខ្សែប្រយុទ្ធ ប្រកបដោយឥទ្ធិពល David Silva និង Sergio Aguero ជាដើម ។

     

    តែយ៉ាងណាក៏ដោយនេះគ្រាន់តែ ជាការវិភាគមួយ ជ្រុងតូចប៉ុណ្ណោះ មិនប្រាកដថាត្រឹមត្រូវ ១០០ភាគរយ នោះឡើយ ហើយក្លឹបទាំងពីរខាងលើនេះ អាចនឹងដាំក្បាលចុះវិញ ប្រសិនបើមានកីឡាករ សំខាន់ៗ រងរបួសនោះ ព្រោះដំណើរនៅ វែងឆ្ងាយទៀត រហូតដល់២៨ប្រកួត ទៀតទើបដឹងក្រុមណា ឈ្នះចាញ់ ពិតប្រាកដបាន ៕

     

    aa bb cc dd ee

    ប្រភព៖ Lookingtoday