• ចន ច័ន្ទលក្ខិណា រងនូវក្ដីឈឺចាប់ពេកចង់ចេញ ឲ្យផុតពីកម្ពុជា

    ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញការមិនពេញចិត្ត ចំពោះការ​វិលត្រឡប់ ការចាក់បញ្ចាំង ភាពយន្តភាគថៃឡើងវិញ និងប្រឆាំងយ៉ាងដាច់អហង្ការ ទៅលើលំហូរ​រឿងភាគ​ថៃ​ជា​ថ្មីនេះ ស្រាប់តែតារាស្រីរូបនេះ ក៏ប្រឈមមុខ និងការរិះគន់ ពីទស្សនិកជន យ៉ាងចាស់ដៃ ដោយវាយប្រហារចំៗ ទៅលើនាងថា ជាតារាដែលគិតតែពី ប្រយោជន៍បុគ្គល ហើយមិនហ៊ានទទួលស្គាល់ សមត្ថភាពសម្តែងរបស់ខ្លួន ជាដើម ។

     

    ចុចអាន៖ ប្លែកភ្នែក​ជាមួយ​សម្រស់​ដ៏​សិចស៊ី​ កញ្ញា គង់ ចន្ទ័ស្រីមុំ

    នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានសរសេររិះ គន់នាង យ៉ាងពេញ ទំហឹងចំៗ ដោយបង្ហោះជា សាធារណៈថា “ស្តាប់ហើយហួសចិត្ត ។ ហួសចិត្តត្រង់ថា ខ្លួនឯង វាមិនខ្មេះ បែរជាមិនឲ្យ គេចូលប្រកួត ។ ស្តាប់​ទៅដូចជាជាតិនិយមណាស់ តាមពិតឆ្កួតនិយមសោះ នាង ចន ច័ន្ទ និងអ្នកនិពន្ធភាពយន្តខ្មែរ អស់នឹង ដែល​ទទួលស្គាល់ថា សមត្ថភាពខ្លួន វាអន់ដែរឫទេ? នេះ មិនខុសណា ពីហាងខ្លួនឯងលក់ មិនដាច់ទៅបុកលុយ អាជ្ញាធរ​ឲ្យបិទហាងគេ។ មួយទៀតព្រឹកមិញនេះ សូម្បីតែមកប្រជុំ ក៏មិនគោរពពេលម៉ោងផង មកក្រោយគេ ហើយ​អង្គប្រជុំ មិនទាន់ចប់ផង ចេញមុនបាត់។ ពិចារណាមើលទៅ មួយក្រុម មិនឲ្យបញ្ចាំងកុនថៃ ហើយមួយ​ក្រុមទៀត អំពាវនាវ មិនឲ្យទិញទំនិញយួន តើនេះវាជាអ្វី? ” ។

     

    ស្របពេលជាមួយគ្នានោះ អ្នកមេម៉ាយចាយ សម្រស់រូបនេះ ក៏បានរំលេចសារខ្លី បង្ហាញពី អារម្មណ៍ឈឺចាប់ ដោយ​​នាង បានសរសេរជា ភាសាអង់គ្លេសថា “If I can I’ll leave far away from Cambodia Bcaz some of khmer people make me so much hurt ! Enough for me now !” ។ មានន័យថា “ ប្រសិនបើខ្ញុំអាច ខ្ញុំនឹង​ចាកចេញទៅឲ្យឆ្ងាយ ពីប្រទេសកម្ពុជា ព្រោះថា ប្រជាពលរដ្ឋខ្មែរខ្លះ បានធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ វាគ្រប់​គ្រាន់ហើយ សម្រាប់ខ្ញុំនៅក្នុងពេលនេះ ” ។

     

    ចុចអាន៖ ឡាយ សុខចំរើន ៖ “លំហូរ​ចូល​នៃ​ភាពយន្ត​បរទេស ជារឿង​គួរ​ឲ្យខ្លាច សម្រាប់​ផលិតកម្ម ក្នុងស្រុក”

    តាមរយៈការបង្ហាញសារខ្លី រៀបរាប់ពីទុក្ខសោក និងការមិនសប្បាយចិត្ត របស់ អ្នកនាង ចន ច័ន្ទលក្ខិណា នេះ បានសរបញ្ជាក់ឲ្យឃើញថា មួយរយៈនេះ នាងហាក់ត្រូវព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ក្រោយពីនាងបានបង្ហាញ វត្តមាន ប្រឆាំងយ៉ាងដាច់ណាត់ ទៅលើការចាក់បញ្ចាំង ខ្សែភាពយន្តភាគថៃជាថ្មី ។ នៅ​ក្នុងនោះ នាងក៏បានសំណូមពរឲ្យ ខាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ចាក់បញ្ចាំងរឿងថ្មី ចាប់ពី​ម៉ោង៩​យប់តទៅ ជៀសវាង មកចាក់បញ្ចាំង នៅម៉ោងផ្សេងៗ ដែលជាម៉ោងពិសេស មានពលរដ្ឋខ្មែរមើលច្រើន ៕

     

    aa bb cc dd ee ff

    ប្រភព៖ Lookingtoday